ផ្អើលមួយ​បាត់ដំបង​ ក្រោយ​ឃើញ​ដែកកេះ​រាង​គ្រាប់បែក​មួយ​គ្រាប់​​រុំ​ស្កុត​ខ្មៅ លើ​ដង​ផ្លូវ

319

ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង​បាន​នាំ​គ្នា​ផ្អើល​ឆោរឡោ ព្រោះ​បាន​ប្រទះឃើញ​គ្រាប់បែក​មួយ​គ្រាប់​នៅ​លើ​ដង​ផ្លូវ​ ដោយ​មាន​រុំ​ស្កុត​ខ្មៅ​ជុំវិញ តែ​តាមពិត​វា​គ្រាន់តែ​ដែកកេះប្រើប្រាស់​ធម្មតាប៉ុណ្ណោះ។

ក្រោយ​ពី​ស្នងការ​ខេត្តបាត់ដំបង​​បាន​ពិនិត្យ​មើល​ល្អិត​ល្អន់​ឃើញ​ថា វត្ថុ​រាង​ដូច​គ្រាប់បែកដៃ​នោះ ជា​ដែកកេះ​ប៉ុណ្ណោះ តែ​ប្រហែលមានជន​បាត​សង្គម​ចង់​បង្ក​ការ​ភ័យ​ខ្លាច​ដល់ពលរដ្ឋ​ទើប​ មាន​បំណង​យក​ដែកកេះ​រាង​គ្រាប់បែករុំស្កុប​ឲ្យ​ដូច​គ្រាប់បែកដៃពិតៗ មក​បោះចោល​នៅ​លើផ្លូវ។

ទន្ទឹម​នឹង​នេះ​ដែរ​ខាង​ស្នងការ​ខេត្តបាត់ដំបង​ក៏​អំពាវនាវ​ដល់ពលរដ្ឋ កុំ​ឲ្យ​មាន​ការភ័យខ្លាច​និង​នាំគ្នា​ឈប់​ចែកចាយ​រូប​គ្រាប់បែកនោះតទៀត កុំ​ឲ្យ​ប៉ះពាល់ដល់សន្តិសុខសង្គម៕

អត្ថបទ៖ រតនា

 

SHARE