បុកពោះ ​ឃើញ​​បវរកញ្ញា​​ភេទ​ទីបី​ថៃ​ចូល​ធ្វើ​ទាហាន ក្រោយ​កែភេទ​ទៅស្រី​តាំង​ពី​អាយុ ១៨ ឆ្នាំ

843

​បវរកញ្ញា​កែភេទ​ជនជាតិ​ថៃ​​មួយ​រូប​ បង្ក​ការ​ភ្ញាក់​ខ្លាំង​មែនទែន ដោយ​បាន​​បង្ហាញ​ខ្លួន​ក្នុង​សកម្មភាព​​ជ្រើសរើស​ជា​កង​ទ័ព​បម្រើ​ជាតិ​ តាម​រយៈ​ការ​ចាប់ឆ្នោតកំណត់​វាសនា​​​លើ​សន្លឹក​ឆ្នោត​ពីរ​សន្លឹក​ ខ្មៅ និង​ក្រហម។

នារី​ភេទ​ទី​បី​ស្រស់ស្អាត​ដូច​បវរកញ្ញា​ដែល​បាន​បង្ហាញ​ខ្លួន​ចូល​ធ្វើ​ទាហាន​នោះឈ្មោះ Yoshi ដែល​បាន​កែភេទ​ពី​ប្រុស​មក​ស្រី​តាំង​ពី​អាយុ ១៨ ឆ្នាំ តែ​ការ​មក​បង្ហាញ​ខ្លួន​នេះ​ នាង​ពុំ​តម្រូវ​ឲ្យ​ចាប់ឆ្នោត​កំណត់​វាសនា​ថា​ចូល​ធ្វើ​ទាហាន​ឬ​អត់ទេ ដោយ​គ្រាន់​តែ​មក​ដើម្បី​បំពេញ​តួនាទី​ដែល​កាលពីមុន​នាង​ជា​មនុស្សប្រុស តែ​ឥឡូវ​ក្លាយជា​ស្រីស្អាត​ទៅហើយ។

រឿង​ចាប់ឆ្នោតចូលធ្វើទាហាន​​ក្នុង​ប្រទេស​ថៃ​នេះ កន្លង​មក​មាន​មនុស្ស​ជា​ច្រើន​សន្លប់ពិសេស​ព្រះសង្ឃក្រោយ​ចាប់ឆ្នោត​ហើយ​ត្រូវ​ជាប់ឈ្មោះ​ទៅ​ធ្វើទាហាន តែ​ក៏​មាន​តារាប្រុស​ថៃ​មួយចំនួន​បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ទាហាន​ទាំង​សប្បាយ​ចិត្ត​ ព្រោះ​ដើម្បី​បំពេញ​តួនាទី​បម្រើ​ជាតិរហូត​អ្នក​ខ្លះ​ក្លាយ​ជា​គំរូដល់មហាជន​ថៃ​ផងដែរ៕

 

អត្ថបទ៖ រតនា