តិច​ច្រលំ​នៅ​​បរទេស! រមណីយដ្ឋានមួយ​នៅ​ខេត្ត​តាកែវ​​ទាក់ទាញ​ខ្លាំង គោលដៅ​សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ

5775

រមណីយដ្ឋាន​អន្លង់​ភ្ញៀវ​នៅខេត្តតាកែវ កំពុង​ទាក់ទាញ​អ្នក​ទេសចរណ៍​ក្នុង​ស្រុក​ខ្លាំង​គ្រាន់​បើ ព្រោះ​តែ​ការ​រៀប​ចំ​សួន​​នៅ​ក្បែរ​ជើង​ភ្នំ ខ្យល់​បក់​មក​ត្រជាក់ៗ អម​ដោយ​ចម្ការ​ និង​សួនផ្កាចម្រុះ​លើ​ផ្ទៃដី​ដ៏​ធំ​ទូលាយ​ដើរ​មួយ​​ហត់។

អន្លង់​ភ្ញៀវ​នឹង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​មួយ​ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ ដែល​ទីនោះ​មិន​ត្រឹម​តែ​អាច​សម្រាក​លំហែកាយ​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ដែល​មិន​អាច​រក​បាន​នៅ​ទីណាៗ​ផ្សេង​តែ​ប៉ុណ្ណោះ​ទេ តែ​អ្នក​ទេសចរណ៍​ក៏​នឹង​បាន​ថត​រូប​ស្រស់ស្អាត​មិន​ធ្លាប់​មាន​ថែម​ទៀត​ផង។

រមណីដ្ឋានអន្លង់ភ្ញៀវ បើ​សិន​ប្រិយមិត្ត​មកដល់អង្គតាសោម មានផ្លូវបំបែកជាបួន អាច​បត់ទៅលិចត្រង់ ជិះ​ប្រហែល​៥០​គីឡូម៉ែត្រ​ នោះ​នឹង​ឃើញរមណីដ្ឋានអន្លង់ភ្ញៀវ ខេត្ត​តាកែវ៕

អត្ថបទ៖ រតនា