ថ្លៃ​ខ្លួន​ថត​ IP Man វគ្គ ៤ ​មួយ​រឿង កុំកុំ​បាន​ចំណូល​អាច​ទិញឡាន Lamborghini ៥ គ្រឿង

1257

សម្រាប់​តម្លៃ​ខ្លួន​​ថត​រឿង IP Man វគ្គ ៤ ដែល​នឹង​ចាប់ផ្តើម​ថត​ឆាប់ៗ​នេះ តារា​ក្បាច់គុណ​ហុងកុងលោក Donnie Yen ហៅ កុំ​កុំ បាន​ប្រាក់​យ៉ាងតិច ១២ លាន​ដុល្លារ ដែល​​ចំនួន​នេះ​អាច​ទិញឡាន Lamborghini Sesto Elemento ស៊េរី ០១៤ តម្លៃ​ជាង ២លាន​ដុល្លារ​បាន​ ៥ គ្រឿង។

រឿង​ IP Man វគ្គ ៤ នេះ កុំ​កុំ​ដែល​នឹង​ត្រូវ​ដើរ​តួរជា IP Man នឹង​ត្រូវ​ទៅ​ស្វែងរកលោក Bruce Lee នៅ​សហរដ្ឋអាមេរិក ដែល​នឹង​មានការ​ចូល​រួម​សម្តែង​ពី​តារា​ហូលីវូដ​ល្បីៗ​ជាច្រើន ខណៈ​កន្លែង​​ថត​​នៅ​សហរដ្ឋអាមេរិកនោះ​ឯង។

Donnie Yen បាន​នាំ​​គ្រួសារ​ទៅ​​ដើរ​លេង​នៅ​អូស្ត្រាលី​​​​ថ្មីៗ​នេះ មុននឹង​ចូលរួម​សម្តែង​ក្នុង​រឿង IP Man ភាគ ៤ នៅ​ខែមេសា​ខាងមុខនេះ ដែល​ជា​ពេល​វេលា​រវល់​បំផុត​សម្រាប់​លោក ដូច្នេះ​ទើប​តារា​រូប​នេះ​ប្រញាប់​នាំ​គ្រួសារ​ដើ​រ​លំហែរ​ឲ្យ​ហើយ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ Jaynestars