ត្រូវ​ប៉ាន់​ល្មម! ក្រុម​ហ៊ុន​​ធំៗ​​និង​ល្បី​ឈ្មោះ​ស្រុក​ខ្មែរ ត្រូវ​ការ​បុគ្គលិក​ជាង ១ ២០០ នាក់​ខែ​មីនា​នេះ

447

ក្រុមហ៊ុន​ធំៗ​និង​ល្បី​ឈ្មោះ​នៅ​កម្ពុជា​ចំនួន ១២ ត្រូវ​ការ​ជ្រើស​រើស​បុគ្គលិ​សរុប​ចំនួន ១ ២៧៩ នាក់ ក្នុង​ខែ​មីនា​នេះ ក្រោម​ការ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ។

ក្រុមហ៊ុន​ធំៗ​ទាំង​នោះ​រួម​មាន G-Gear, Naga world, GFX investment, GFG investment, Express Food Group, Chok Chey Finance, ក្រុមហ៊ុន មេ​ហ្គា​លី​ស៊ី​ង​​, ធនាគារ ABA, ផ្សារ​ទំនើប Aeon,ក្រុមហ៊ុន ស៊ី​ង​ហាក់​ហួត, ភោជនីយដ្ឋាន​ជប៉ុន សា​គី ស៊ុ​គី​ស៊ុប និង​អង្គការ Digital Divide Data។

ដូច្នេះ​សម្រាប់​អ្នក​ដែល​កំពុង​ស្វែង​រការងារ​ធ្វើ ​នេះ​ជា​ឱកាស​ល្អ​អាចយក​ពាក្យ​ទៅ​ដាក់ ដោយ​​ខាង​ក្រុមហ៊ុន​ទាំង​ ១២ នឹង​ធ្វើ​​​វេទិកា​ការងារ​ចំនួន​ពីរលើក ដោយ​​លើក​ទី​១ នៅ​ថ្ងៃទី​១៥ និង​ទី​២ នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​៕

អត្ថបទ៖ រតនា