កម្ពុជា ​ត្រៀម​ធ្វើ​ទូក​បំបែក​កំណត់ត្រា​វែង​ជា​គេ​បំផុត​លើ​លោក

407

បើ​តាម​ការ​បញ្ជាក់​របស់​លោក ស សុខា ​កម្ពុជា​កំពុង​រៀបចំ​ធ្វើ​ទូក​វែង​គេ​បំផុត​លើ​លោក ដើម្បី​បំបែក​កំណត់ត្រា​ពិភព​លោក អបអរ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។

ទូក​នោះ​អាច​មាន​ប្រវែង​ដល់​ទៅ ៨៥​ម៉ែត្រ និង​ផ្ទុក​មនុស្ស​បាន​ចំនួន ១៧៩​នាក់។ អនុ​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បន្ថែម​ទៀត​ថា​គណៈ​កម្មការ​ឯក​អត្តកម្ម​ពិភពលោក នឹង​ចុះ​មក​ពិនិត្យ​មើល ​ចំពោះ​ទូក​វែង​ជាង​គេ​លើ​លោក​នេះ ដោយ​លោក​រំពឹង​ថា​វា​នឹង​អាច​ចុះ​ចូល​ក្នុង​ឯក​ត្តកម្ម​ពិភពលោក​បាន។ ខណៈ​ដែល​បច្ចុប្បន្ន​នេះ ទូក​វែង​ជាង​គេ​បំផុត​គឺ​មាន​ប្រវែង​៧៧,៨​ម៉ែត្រ ​នៅ ប្រទេស​ចិន។

ក្នុង​ឱកាស​ចូល​ឆ្នាំ​ឬ​សង្ក្រាន​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ​មិន​ត្រឹម​តែ​ទូក​នេះ​ទេ​ដែល​ត្រៀម​បំបែក​កំណត់ត្រា​ពិភព​លោក ​ដោយ​កម្ពុជា​នៅ​មាន​ក្រមា​យក្ស​មួយ​ទៀត ​មាន​ប្រវែង​ដល់​ទៅ​១​ពាន់​ម៉ែត្រ​ឯ​ណោះ៕

អត្ថបទសរសេរដោយ៖ សោម សីណា