ទើប​លើក​នេះ កែ គឹមយ៉ាន ​ហួស​ចិត្ត​រឿង​ឈ្មោះ​ជាប់​គុក ​តែ​ខ្លួន​មនុស្ស​ចេញ​លក់​គ្រឿង​ញៀន

609

ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ហួស​ចិត្ត​ជាមួយ​បញ្ហា​ឈ្មោះ​មនុស្ស​ជាប់​គុក ប៉ុន្តែ​ខ្លួន​វិញ​នៅ​អាច​ដើរ​លក់​គ្រឿងញៀន​​បាន​ដដែល។

នេះ​ជា​លើក​ទី​១​ហើយ ដែល​នាយ​ឧត្ដមសេនីយ៍​បាន​ចេញ​មុខ​រិះគន់​ទៅ​លើ​ស្ថាប័ន ​ជំនាញ ​ដែល​មិន​បាន​អនុវត្ត​តាម​ច្បាប់​ត្រឹមត្រូវ។ ដោយ​លើក​នេះ ​ឯកឧត្តម ​បាន​បញ្ជាក់​ថា​មិន​អាច​លើក​លែង​ត​ទៅ​ទៀត​បាន​ទេ។ បើ​នៅតែ​ធូររលុង​បែបនេះ កម្លាំង​សមត្ថកិច្ច​អ្នក​អនុវត្ត​ច្បាប់ គេ​គ្មាន​ទឹកចិត្ត​អនុវត្ត​ទេ អ៊ីចឹង​ហើយ ចាប់​យក​លុយ​។

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ កែ គឹមយ៉ាន បាន​បញ្ជាក់ថា បើ​គិតពី​ស្ថាន​ទម្ងន់​ទោស អ្នកខ្លះ​ត្រូវ​ជាប់ពន្ធនាគារ​មួយ​ជីវិត តែ​បាន​៣​ឆ្នាំ ឃើញ​ចេញ​វិញ​បាត់​។​ ឯកឧត្ដម​បាន​បន្តថា បុគ្គល​ដែល​ឯកឧត្ដម​លើកឡើង​នោះ មាន​ទាំង​ម៉ាស៊ីន​ផលិត​គ្រឿងញៀន ដាក់​លើ​រថយន្ត បើក​ចល័ត​ទៅ​ផលិត​គ្រប់​ទីកន្លែង​ទៀត។

នៅ​ឆ្នាំ​២០១៧ ​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន ចេញ​បង្ក្រាប​បាន ៩២១​ករណី ឃាត់ខ្លួន ២,០៥៣​ ករណី ក្នុង​នោះ​មាន​ស្ត្រី ២១៥​នាក់៕

អត្ថបទសរសេរដោយ៖ សោម សីណា