ធ្លាយ​ដំណឹង ​មាន​អ្នក​លួច​ចិញ្ចៀន​ពេជ្រ ​១​ ម៉ឺន​ដុល្លារ ​និង​លុយ ​៣​ពាន់​ដុល្លាររបស់​លោក​ ស៊ុយ សារ៉េត

1662

លោក ស៊ុយ សារ៉េត ត្រូវ​បាន​ប្រជាជន​វាយ​ដុំ​យ៉ាង​ខ្លាំង ក្រោយ​ពី​មាន​ដំណឹង​មិន​ច្បាស់​ការ​ត​ៗ​គ្នា​ថា​លោក​បាន​បើក​ឡាន​បុក​រះ​គេ ​និង​ស្លាប់​មនុស្ស​ច្រើន​នាក់ ទាំង​មិន​ដឹង​ច្បាស់។

ខណៈ​ដែល​ការ​វាយ​តប់​នោះ ​ក្រោយ​ពី​បញ្ជូន​លោក សារ៉េត ​ទៅ​មន្ទីរពេទ្យ​ហើយ ត្រូវ​បាន​ក្រុម​អ្នក​ជិត​ស្និទ​នឹង​លោក​បាន​បញ្ជាក់​ថា​អំឡុង​ពេល​ប្រជាជន​នាំ​គ្នា​វាយ​តប់​នោះ ​មាន​អ្នក​លួច​ដោះ​ចិញ្ចៀន​ពេជ្រ​តម្លៃ​១​ម៉ឺន​ដុល្លារ​ពី​លោក សារ៉េត។ លើស​ពី​នេះ​ទៅ​ទៀត ​មិន​ត្រឹម​តែ​បាត់​ចិញ្ចៀន​ទេ លុយ​៣​ពាន់​ដុល្លារ ​និង​ទូរសព្ទ​២​គ្រឿង​ក៏​បាន​បាត់​នៅ​គ្រា​នោះ​ដែរ។

សូម​បញ្ជាក់​ថា​ក្រោយ​ពី​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រឿង​នេះ​ទៅ ​ទើប​ដឹង​ថា​ការ​ពិត​លោក​មិន​បាន​បុក​នរណា​គេ​ស្លាប់​តាម​ការ​និយាយ​ត​ៗ​គ្នា​នោះ​ទេ។ ហើយ​បច្ចុប្បន្ន​នេះ​លោក​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ឯ​ណោះ ​ដើម្បី​តាម​ដាន​សភាព​ជំងឺ ត្បិត​អី​លោក​ត្រូវ​គេ​វាយ​បាក់​ធ្មេញ និង​របួស​ក្បាល​ខ្លាំង។

ចំណែក​អ្នក​ដែល​វាយ​លោក​វិញ ​បច្ចុប្បន្ន​ប៉ូលិស​កំពុង​តែ​ដុតដៃ​ដុត​ជើង តាម​ចាប់​ខ្លួន ព្រោះ​បង្ក​ហិង្សា​ដោយ​ចេតនា៕

អត្ថបទសរសេរដោយ៖ សោម សីណា

SHARE