ឡាវ ​ត្រៀម​ដាក់​ក្បាច់​ឡាំ​វង់ ឬ​រាំ​វង់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ខណៈ​ខ្មែរ​វិញវល់​ក្បាច់​បែក​ស្លុយ

898

ប្រទេស​ឡាវ ​កាល​ពី​១​ខែ​មុន​បាន​បង្កើត​គណៈកម្មាធិការ​មួយ​ដើម្បី​រៀប​ចំ​ឯកសារ​ដាក់​បញ្ចូល​ក្បាច់​ឡាំ​វង់ ដែល​ដូច​នឹង​រាំ​រង់​កម្ពុជា ​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភព​លោក។

តាម​ការ​ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន Laotian Times បាន​ឲ្យ​ដឹង​ថា ប្រទេស​ឡាវ នឹង​ស្នើ​ដាក់​បញ្ចូល​របាំ​ប្រពៃណី​ដ៏​ល្បី​ឈ្មោះ​មួយ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ។ របាំ​នោះ ​មាន​ឈ្មោះ​ថា​ឡាំ​វង់ ដែល​ដូច​ទៅ​នឹង​រាំ​រង់​របស់​កម្ពុជា​និង​ថៃ​ដែរ។ លោក Bosengkham Vongdara រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ ​បាន​បង្កើត​ គណៈកម្មាធិការ​ដើម្បី​រៀប​ចំ​ឯកសារ​រួច​រាល់​អស់​ហើយ ដើម្បី​ត្រៀម​បញ្ជូន​ទៅ UNESCO។

មិន​មាន​ឯកសារ​ណា​មួយ​ឬ​ប្រវត្តិ​ណា​មួយ​ដែល​បញ្ជាក់​ថា​ក្បាច់​រាំ​មួយ​នេះ ​ជា​របស់​ប្រទេស​ណា​នៅ​ឡើយ​ទេ ដោយ​ខ្មែរ​និង​ថៃ​មាន​ក្បាច់​រាំ​រង់​ដូច​គ្នា ខណៈ​ដែល​ឡាវ​ឯ​ណោះ គេ​មាន​ក្បាច់​ឡាំវង់​មួយ​ដែរ ដោយ​ក្បាច់​រាំ​នេះ​ស្រដៀង​គ្នា​ខ្លាំង​ណាស់៕

អត្ថបទសរសេរដោយ៖ សោម សីណា