ឧកញ៉ា​ចិត្ត​ធម៌​ ឌួង ឆាយ សម្រេចដកពាក្យបណ្តឹង ​លើកលែងទោសអ្នកបម្រើ​ស្រី

390

ឧកញ៉ា​ចិត្ត​ធម៌​ ឌួង ឆាយ សម្រេចដកពាក្យបណ្តឹង ​លើកលែងទោសអ្នកបម្រើ​ស្រី ​ដែល​វាយ​ធ្វើ​បាន​កូន​ប្រុស​របស់​ខ្លួន​ហើយ។

លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូ Live ​ហើយ​និយាយ​ដូច្នេះ​ថា​៖ខ្ញុំសម្រេចនឹង​ដកពាក្យ​បណ្តឹង និង​លើកលែងឱ្យគាត់ ហើយខ្ញុំនឹងដកពាក្យបណ្តឹងនៅខែមេសាខាងមុខនេះ ហើយ​ខ្ញុំនឹង​សំណូមពរ​អង្វរទៅដល់តុលាការ​សម្រេចទៅលើឆន្ទានុសិទ្ធិ​របស់ចៅក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែលខ្ញុំបាទនឹងដកពាក្យបណ្តឹងទៅលើរូបគាត់។

លើស​ពី​នេះ​ទៅ​ទៀត ​លោក​ក៏​បញ្ជាក់​ដែរ​ថា​នឹង​សុំអង្វរតុលាការ​ឱ្យរូបគាត់បានត្រឡប់​ទៅស្រុក​កំណើត រួចទោសមុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បី​បាន​ទៅ​ជុំ​គ្រួសារ​វិញ។ មួយ​វិញ​ទៀត​ម៉ូតូមួយគ្រឿងដែលលោកទិញអោយនោះ ក៍លោកមិនទាមទារមកវិញដែរ ហើយលុយកាក់ដែលអ្នកបម្រើនោះខ្ចីលោក ក៍លោកមិនអោយសងលោកវិញដែរ ។តែលោកសុំអោយអ្នកបម្រើនោះឆ្លើយបំភ្លឺជាសាធារណៈថា តើបានធ្វើសកម្មភាពវាយដំទៅលើកូនប្រុសរបស់លោក ទាត់ធាក់ ក្ដិចមកលើប្រដាប់ភេទកូនប្រុសរបស់លោក យ៉ាងម៉េចខ្លះ?

អត្ថបទ៖ សរសេរដោយ សោម សីណា