មក​ស្គាល់ ​ជន​បង្ក​ហិង្សា​ដំបូង​គេ​លើ​បណ្ឌិត ស៊ុយ សារ៉េត

429

ជន​បង្ក​ហិង្សា​ដំបូង​គេ​លើ​បណ្ឌិត ស៊ុយ សារ៉េត ​គឺ​ជា​សន្តិសុខ​សាលាខណ្ឌដូនពេញ​​ដែល​ធ្លាប់​ជួយ​សង្គ្រោះជីវិតកុមារ២នាក់ពីក្នុងគ្រោះអគ្គីភ័យក្នុងសង្កាត់ផ្សារចាស់កាលពីប៉ុន្មានខែមុននេះ។

សន្តិសុខ​សាលា​ខណ្ឌ​នោះ​ឈ្មោះ​ថា ​ភាច​ គឹមហាក់​ ផ្ទះនៅភូមិវត្តលៀប ឃុំស្វាយប៉ោ ខេត្តបាត់ដំបង​ នៅចំខាងក្រោយវត្តលៀបក្បែមន្ទីពេទ្យបង្អែក​ ខេត្តបាត់ដំបង​ ។​

ពេលនេះសមត្ថកិច្ចនគរបាលរាជធានី​ភ្នំពេញក្រោមការដឹកនាំបញ្ជារបស់​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការរង​និង​ជាស្នងការនគរបាលរាជធានី​ កំពុងតាមប្រម៉ាញ់​ ខណ:ជនល្មើសរូបនេះកំពុងរត់គេចខ្លួន​ ។

អត្ថបទ៖ សរសេរដោយ សោម សីណា