មន្ត្រី​រាជការ នឹង​បាន​ប្រាក់​ឧបត្ថម្ភ​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ

236

មន្ត្រីរាជការ​ស៊ីវិល​ទាំងអស់ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្ដល់​បា្រក់​ឧបត្ថម្ភ​៥​ម៉ឺន​រៀល​គ្រប់​គ្នា ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

ដោយ​មន្ត្រី​រាជការ​ស៊ីវិល​ទាំង​អស់​រួម​មាន សមា​ជិ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ​សង្កាត់ ប្រធាន​ភូមិ អនុប្រធាន​ភូមិ មន្ត្រី​នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជន​ពិការ​ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាល​ជាតិ​កម្ពុជា​មន្ត្រី​នគរបាល​ជាតិ​ក​ម្ពុ​ជា ​និង​មន្ត្រី​ជាប់កិច្ចសន្យា​ជា​ដើម៕

អត្ថបទសរសេរដោយ៖ សោម សីណា