ផ្លូវការ! ក្រុង​តាខ្មៅ នឹង​មាន​ព្រលានយន្តហោះ តម្លៃ ១ ៥០០ លាន​ដុល្លារឆាប់ៗ

1442

ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល បាន​លេច​ចេញ​ព័ត៌មាន​ផ្លូវការ​ហើយ ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ដោយ​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃដី ២ ៦០០ ហិកតា និង​ចំណាយ​ប្រាក់ ១ ៥០០ លាន​ដុល្លារ​។

ព្រលានយន្តហោះថ្មី​ដែល​នឹង​សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ​នេះស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជា​ការ​វិនិយោគរបស់​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន (Cambodia Airport Investment Co.,Ltd) ដែល​ក្នុង​ចំណោម​ទឹក​ប្រាក់ ១ ៥០០ លាន​ដុល្លារ​ ទឹកប្រាក់ ១ ១០០លានដុល្លារ ​បាន​ពីកម្ចីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ។

ចំពោះ​ការសាងសង់ នឹង​ចាប់ផ្តើម​ក្នុង​ពេល​ឆាប់ៗ ក្រោយ​ការ​ចុះ​បញ្ជី​ក្នុង​ដើម​ទុន ១២០ លាន​ដុល្លារ ជោគជ័យ​ជា​ស្ថាពរ៕

អត្ថបទ៖ រតនា