ទិដ្ឋភាព​ខ្លោច​ចិត្ត ជ្រូក​រត់​ទៅ​ខាំ​ឃាត់​មនុស្ស​​កំពុង​កាប់​សាច់​គ្នា​វា

113

នេះ​ជា​ទិដ្ឋភាព​ដ៏​កម្រ​មួយ ដែល​ជ្រូក​មាន​ស្មារតី​អាណិត​និង​មនោសញ្ចេតនា រហូត​ប្រថុយ​គ្រោះ​ថ្នាក់​រត់​ទៅ​ជួយ​គ្នា ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ផ្លែ​កាំបិត​ត្រៀម​កាប់​សាច់។

ទិដ្ឋភាព​នេះ​ថត​ដោយ​ទូរសព្ទ​ដៃ នៅ​ប្រទេស​ចិន ហើយ​កំពុង​ទទួល​បាន​ការ​ចែក​រំលែក​ជា​ច្រើន​ដង។ នៅ​ក្នុង​វីដេអូ​នោះ គេ​ឃើញ​បុរស ២​នាក់ កំពុង​ចាប់​ជ្រូក​មួយ​ក្បាល​ដាក់​លើ​កៅអី ត្រៀម​កាប់​សាច់។ ប៉ុន្តែ​ពេល​ជ្រូក​នោះ​ស្រែក​ឡើង ស្រាប់​តែ​ជ្រូក​មួយ​ក្បាល​ទៀត​បាន​រត់​ទៅ​ខាំ​អ្នក​កាប់​សាច់ ក្នុង​បំណង​ជួយ​គ្នា។

ក្រោយ​ពី​ជ្រូក​មួយ​ក្បាល​ទៀត​បាន​រួច​ហើយ ជ្រូក​ដែល​ទៅ​ជួយ ក៏​បាន​ឈរ​រាំង និង​ដេញ​ខាំ​អ្នក​កាប់​សាច់។ ក្នុង​ពេល​នោះ​ដែរ គេ​ឃើញ​អ្នក​កាប់​សាច់​ខឹង​ខ្លាំង ហើយ​ចង្អុល​ទៅ​ជ្រូក​នោះ​ផង​ដែរ។ ប៉ុន្តែ​មិន​ដឹង​ថា តើ​ជ្រូក​ទាំង​២ក្បាល​នោះ ត្រូវ​គេ​ចាប់​កាប់​សាច់​ម្ដង​ទៀត ឬយ៉ាងណានោះ​ទេ៕

ទស្សនាវីដេអូ៖