មេ Facebook តាម​​ច្របាច់ក​ អ្នក​រក​ស៊ីអនឡាញ​ឲ្យ​នៅ​ដង្ហើម​ចង្រិត ដើម្បី​ឲ្យ​ខ្លួន​រស់​បន្ត​បាន

565

ដោយ​សារ​​​ចង់​ឲ្យ​អ្នក​ប្រើប្រាស់ នៅ​តែ​ចូលមក​ប្រើ Facebook រហូត​ដោយ​មិន​ធុញ​នោះ មេ​ក្រុមហ៊ុនបណ្តាញ​សង្គម​យក្ស Mark Zuckerberg នឹង​ធ្វើកំណែទម្រង់​ថ្មី​កាន់តែស៊ីជម្រៅ​ទៀត​ទៅលើ News Feed ដោយ​ឲ្យ​គណនីនីយមួយ​ មើល​ឃើញ​តែ Status ដែល​មាន​ «អត្ថន័យ» ត្រូវចិត្ត​ពួកគេ​ ហើយ​ Status ពីមិត្តភ័ក្តិ​ ព័ត៌មាន និង ការ​ផ្សាយផលិតផល​របស់​ក្រុមហ៊ុន​ផ្សេងៗ​អត់​ដែល​គិត​ថា​អត់ប្រយោជន៍​នឹង​កាន់តែតិចទៅ។

លោក Mark បាន​សរសេរ​ព្រមាន​ថា «យើង​បង្កើត​ហ្វេសប៊ុក​ ដើម្បី​ឲ្យ​មនុស្ស​ជាតិ​នៅ​កាន់តែជិត​គ្នា ហើយ​ធ្វើ​ឲ្យ​យើង​នៅ​កាន់តែ​ជិ​ត​មនុស្ស ដែល​សំខាន់​សម្រាប់​យើង»។

មេ​ Facebook ដែល​ចេះនិយាយ​ចិន​ហូរ​ដូចទឹក​នេះ បង្ហើរ​ប្រាប់ក៏​ដូចជា​ដាស់តឿន​ថា រាល់​ក្រុមហ៊ុន បណ្តាញ​សារព័ត៌មាន​ទាំង​ឡាយ ដែល​ពឹងផ្អែក​លើ Facebook ដោយ​មាន​ Page ជា​បង្អែក នឹង​ឃើញ​កា​ផ្សព្វផ្សាយ​របស់​ពួកគេ​កាន់​តែ​ធ្លាក់​ចុះ​ថែមទៀត​ពេល​ឆាប់ៗ។

Facebook កាល​ពីចុង​ឆ្នាំ ២០១៧ បាន​ចេញ​មុខងារ Explore Feed ដែល​ញែកដាច់រវាង News Feed បង្ហាញ​Status ពីមិត្តភ័ក្តិ និង​ព័ត៌មាន​និង​ការ​ផ្សព្វផ្សាយ​ពី​សារព័ត៌មាន​និង​ក្រុមហ៊ុន​ផ្សេងៗ រហូត​ធ្វើ​ឲ្យ​អ្នក​រកស៊ីអនឡាញ​ជា​ច្រើន​ត្រូវ​ត្រដរ​ខ្យល់ ស្រែក​គ្រប់គ្នា៕​

បកប្រែ៖ រតនា

ប្រភព៖ time