បាងកក ក៏​ចុះ​ត្រជាក់​មិន​ធម្មតា​ដែរ ចុង​សប្ដាហ៍​នេះ

82

នាយកដ្ឋាន​ឧតុនិយម​របស់​ប្រទេស​ថៃ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា រាជធានី​បាងកក​អាច​នឹង​ចុះ​ត្រជាក់​ដល់​សីតុណ្ហភាព ១៦​អង្សាសេ​ចុងសប្ដាហ៍​នេះ ដែល​ជា​អាកាសធាតុ​ត្រជាក់​ដ៏​កម្រ​មួយ។

មិន​ខុស​ពី​ប្រទេស​កម្ពុជា ប្រទេស​ថៃ​ដែល​ជាប់​ព្រំដែន​ក៏​បាន​រង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ទាប​ពី​ប្រទេស​ចិន ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​ចុះ​ត្រជាក់​ខុស​ពី​ធម្មតា។ នៅ​ថ្ងៃ​ទី១៣-១៤ ខែ​មករា សីតុណ្ហភាព​នៅ​ក្រុង​បាងកក នឹង​ធ្លាក់​មក​នៅ​ត្រឹម ១៦-១៨​អង្សាសេ​ប៉ុណ្ណោះ។

ចំណែក​នៅ​ភាគ​ខាង​ជើង​វិញ ពោល​គឺ​ខេត្ត Chaing Rai សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ដល់ ១៦​អង្សាសេ​ទៅ​ហើយ​នៅ​ថ្ងៃ​នេះ។ ភាគ​ខាង​ជើង​ប្រទេស​ថៃ អាច​នឹង​ចុះ​ត្រជាក់​ដល់ ៤-១០​អង្សាសេ ចាប់​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ចន្ទ។ នាយកដ្ឋាន​ឧតុនិយម បាន​ក្រើន​រំលឹក​ប្រជាជន​ឲ្យ​ថែរក្សា​សុខភាព អំឡុង​ពេល​ចុះ​ត្រជាក់​បែប​នេះ៕

ប្រែ​សម្រួល​អត្ថបទដោយ៖ ចាន់ តារារស្មី
ប្រភព៖ Coconut Bangkok