ធារី ​បាន​ប្រាក់​ខែ​៥​ពាន់​ដុល្លារ ​ក្នុង​ការ​ទៅ​លេង​នៅ​ក្លឹប​ម៉ាឡេស៊ី

148

ខ្សែ​បម្រើ ធារី ចន្ថាប៊ីន ទទួល​បាន​តម្លៃ​ខ្លួន​៥​ពាន់​ដុល្លារ​ ​ក្នុង​ការ​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹបTerengganu FC របស់​ប្រទេស​ម៉ាឡេស៊ី ​រយៈ​ពេល​១​រដូវ​កាល។

ការ​ផ្លាស់​ទៅ​លេង​នោះ​ដែរ ​អតីត​កីឡាករ​ក្រោន​ខាង​លើ​នៅ​មិន​ទាន់​ប្រាកដ​ថា​នឹង​បាន​ចូល​លេង​ជម្រើស​ដំបូង​រហូត​នោះ​ទេ ប៉ុន្តែ​រូបគេ​រំពឹង​ថា​នឹង​ប្រឹង​ឱ្យ​អស់​ពី​សមត្ថភាព ​ហើយ​រៀន​សូត្រ​បាន​ច្រើន​ពី​លីគ​របស់​ប្រទេស​នេះ។

សម្រាប់​ការ​ចុះ​កុងត្រា​រយៈ​ពេល​មួយ​ឆ្នាំ​នេះ​ ធារី ចន្ថាប៊ីន​ មាន​​ផ្ទះ​ស្នាក់​នៅ​មួយ​ដោយ​ខ្លួន​ឯង​ដែល​​ខាង​ក្លឹប​ជា​អ្នក​ជួល​ឲ្យ។ កីឡាករ​កម្ពុជា​កាត់​បារាំង​រូប​នេះ​​បាន​ជម្រើស​ជាតិ​កម្ពុជា​តាំង​ពី​អាយុ​​២១​ឆ្នាំ​ដែល​បាន​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៣​​នៅ​ប្រទេស​មីយ៉ាន់ម៉ា។ រូប​គេ​ជា​អតីត​កីឡាករ​ភ្នំពេញ​ក្រោន​​ដែល​បាន​ផ្លាស់​ទៅ​លេង​នៅ​​ក្លឹប​ Krabi FC របស់​ថៃ​មុន​ពេល​ចូល​ក្លឹប​អគ្គិសនី​កម្ពុជា​ដើម្បី​លេង​លីគ​កម្ពុជា​រដូវ​កាល​២០៧​នេះ៕

អត្ថបទ៖ សរសេរដោយ សោម សីណា