មិន​ធម្មតា! ឡាវ ថ្កោល​ទោស​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង

87

មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​ប្រទេស​ឡាវ បាន​ធ្វើការ​ថ្កោល​ទោស​លើ​ប្រទេស​កូរ៉េខាងជើង ដែល​​បន្ត​សកម្មភាព​សាក​ល្បង​នុយក្លេអ៊ែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ និង​អំពាវ​នាវ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​នេះ​បន្ទាន់។

អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឡាវ អ្នក​ស្រី Khamphao Ernthavanh បា​និយាយ​​ថា សង្ឃឹម​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា៖ “ឡាវ​បាន​ឃើញ​រឿង​នេះ ជា​បញ្ហា​ចម្បង​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ។ យើង​សង្ឃឹម​ថា កូរ៉េខាងជើង នឹង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​ឈប់​អភិវឌ្ឍ​កម្មវិធី​មីស៊ីល ហើយ​ឧបទ្វីប​កូរ៉េ​នឹង​ដោះ​ស្រាយ​ដោយ​​ងាក​មក​​និយាយ​គ្នា​ឆាប់ៗ។”

អនុរដ្ឋមន្ត្រី​ការបរទេស​រូប​នេះ ​បាន​និយាយ​ទៀត​ថា ប្រសិន​ស្ថានភាព​ជម្លោះ​កាន់​តែ​ធ្ងន់ធ្ងរ មិនមែន​តែ​ប្រទេស​កូរ៉េទាំង​២​ទេ​ដែល​ខាត​បង់ សូម្បី​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ាន ក៏​នឹង​ខាត​បង់​ផង​ដែរ។ អ្នក​ស្រី​បញ្ជាក់​បែប​នេះ នៅ​ពេល​មាន​ការ​សម្ភាស​ពី​អ្នក​យក​ព័ត៌មាន​របស់​ប្រទេស​កូរ៉េខាងត្បូង៕ ​​



ប្រែសម្រួលអត្ថបទដោយ៖ ចាន់ តារារស្មី
ប្រភព៖ laotiantimes