២ ​នាក់​បងប្អូន​រៀន​ពូកែ ​លិខិត​សរសើរ​ពេញ​ផ្ទះ ​តែ​អភ័ព្វ​ឪពុក​ស្លាប់ ម្ដាយ​ឈឺ ​គ្មាន​លុយ​រៀន​បន្ដ

687

សមាគម​ឧត្តមគតិ​កូន​ខ្មែរ​បាន​ចុះ​យកថវិកា​សម្ភារ​សិក្សា កង់ ​និង​អាហារូបត្ថម្ភ​ជូន​ប្អូន​ពន្លឺ​នៅ​កំពង់​ចាម​រួច​ហើយ​ក៏​បន្ត​ទៅ​សៀមរាប​ភូមិ​ចុង​កៅស៊ូ ឃុំស្លក្រាម ស្រុក​សៀមរាប ទៀត​ដើម្បី​ជួបប្អូន​ដៀប​ស្រីនិច្ច ដែល​ជា​សិស្ស​ក្រក្រ​រៀន​ពូកែ។

ស្រីនិច្ច រៀន​ថ្នាក់​ទី​ ១២A​ នៃ​វិទ្យាល័យ​១០ មករា​១៩៧៩ ហើយ​រស់​នៅផ្ទះ​ជួល​ជាមួយ​ម្តាយមីង​សព្វ​ថ្ងៃ​។ គ្រួសារស្រីនិច្ច​ កាល​លោក​ឪពុក​នៅ​ជុំ​នោះ​ ទោះ​បី បាន​ព្រឹកខ្វះ​ល្ងាច​បាន​ល្ងាច​ខ្វះ​ព្រឹក​ម្តេច​ម្តា​ក៏​ ស្រីនិច្ច រីករាយ​រំភើប​ដែរ​ព្រោះ​មាន​ឪពុក​ម្តាយ​យល់ចិត្ត​គ្នា​និង​ស្រលាញ់​កូន​។ ម្តាយ​លក់ដូរ​បន្តិច​បន្តួច​ឪពុក​រត់​ម៉ូតូ​កង់​បី​ ចំណូល​ចួន​បាន​ចួន​អត់​ហើយ​ត្រូវ​ចំណាយ​ ជា​ច្រើន​ជាពិសេស​គឺ​បង់​ថ្លៃ​សា​លា​ឲ្យ​កូនស្រី​ទាំង​២រៀនផង។ ទោះ​បី​គ្រួសារ​មាន​សភាព​ពិបាក​យ៉ាប់យឺនយ៉ាង​ណា​ក្តី​ក៏​ឪពុក​ម្តាយ​ស៊ូទ្រាំ​ខំ​ប្រឹង​រក​ប្រាក់​ឲ្យ​កូន​ស្រី​បាន​រៀន​បន្ត​ទៀត​ដែរ។

ម្តាយ​ក៏​មាន​សុខភាព​មិន​ល្អ​ ឯ​ឪពុក​ក៏​មាន​ជំងឺ​បេះដូង​តែ​ពួកគាត់​តែង​តែ​ខំលាក់​បាំង​កូន​ៗ​ទាំង​២​មិន​ឲ្យ​ដឹង​ក្រែង​កូន​កើត​ទុក្ខគិតខ្វល់​ច្រើន រៀន​លែង​ចូល​ទើប​ពួក​គាត់​សុខ​ចិត្ត​កុហក​កូនថា​គាត់​មិន​អី​ទេ។ ដោយ​ឃើញ​កូន​ស្រី​ទាំង​២​ រៀន​ពូកែ​ៗ​ដូច​គ្នា ​តែង​បាន​លិខិត​សរសើរ​រហូត​ចំណែក​កូន​បង​ក៏​បាន​លិខិត​សរសើរ​ដែរ​ ហើយ​ពេល​ប្រលង​បាក់ឌុប​កូន​បង​ក៏​បាន​ជាប់​និទ្ទេស​A​ទៀត​ផង​នោះ​។

​ស្នាមញញឹម​លាយ​ដោយ​ទឹកភ្នែក​នៃ​ញើស​ឈាម​ដែល​ឪពុក​ម្តាយ​បាន​ផ្តល់​ឲ្យ​កូន​ស្រី​ពិត​ជា​​មាន​តម្លៃ​ពិតមែន។ ពួកគាត់​រំភើប​រហូត​ដល់​យំ​ផង​សប្បាយ​ចិត្តផង​ឳបកូន​ៗ​ផង​ដោយ​ឃើញ​កូនៗ​ខំ​តស៊ូ​រហូត​បាន​ប័ណ្ណកិត្តិ​យស​ជាច្រើន​តាម​ពាក្យដែលកូន​បាន​សន្យា​ជាមួយ​ពួក​គាត់។ពិភពលោក​ដ៏​ស្រស់​ស្អាត​បាន​តែ​ភ្លែត​សោះ ក៏​ភពខ្មៅ​ងងឹត​ក៏​​មក​គ្រប​ដណ្តប់​លើ​ក្តី​សង្ឃឹម​របស់​ប្អូនស្រី​ក្រោយ​ពេល​ឪពុក​លាចាកលោកទៅ​ដោយជំងឺ​បេះដូង​។ ព្រឹក​មិញ​ឌុប​កូន​ទៅ​រៀន​ថ្មីៗ ហេតុ​អ្វី​ថ្ងៃ​ឡើង​ពុក​ទៅចោល​កូនដោយមិន​បាន​ប្រាប់​កូន​មួយ​ម៉ាត់​សោះ​អ៊ីចឹងពុក?។ កម្ម​លើកម្ម ទុក្ខជាន់​ទុក្ខ​ទឹក​ភ្នែក​ត្រួត​ទឹក​ភ្នែក។

ស្រីនិច្ច និង​សុធារី​នាង​ជូតទឹកភ្នែក​មិនទាន់​អស់​សំណើម​ផង​ក៏ស្រាប់តែម្តាយ​នាង​ចាប់​ឈឺទៀត។​ប្អូន​ទាំង​២​ពិបាកចិត្ត​រក​ឈប់​រៀន​តែ​ពូ​មីងនឹកអាណិតក្មួយៗ​ខ្លាំង​ណាស់​គាត់​ជួយ​បាន​តិច​តួច​ទេ​ធ្វើ​ម៉េច​បើ​យើង​អត់​ដូច​គ្នា​នោះ។ ពេល​ក្រុមការងារ​សមាគម​ឧត្តមគតិ​កូន​ខ្មែរ​ចុះ​ទៅ​សម្ភាស​ផ្ទាល់​ស្រី​និច្ច​ យំ​ពេល​រំលឹក​ដល់​លោក​ឪពុក​នាង​។​

ស្រីនិច្ច​និង​សុធារី​មាន​តែ​លើក​​ដៃ​សំពះ​សូម​សុំ​ឲ្យ​បងប្អូន​ខ្មែរ​សប្បុរសជន​ដែល​នៅ​ក្នុង​និង​ក្រៅ​ស្រុក​មេត្តា​ជួយ​បង​ប្អូន​នាងទាំង​២​ឲ្យ​បាន​រៀន​ដល់​ចប់​ផង​ព្រោះ​ប្អូន​ស្រីទាំង ២​ចង់​ក្លាយ​ជា​គ្រូប​ង្រៀន​។​រាល់ថ្ងៃ​ ស្រីនិច្ច មិន​មាន​អ្វី​ជិះ​ទៅ​រៀន​ទេ​ពេល​ខ្លះ​បាន​លោក​គ្រូអ្នកគ្រូ ឬ​មិត្តភក្តិ​ជូន​ប្អូន​មកផ្ទះ​និង​ពេល​ខ្លះ​នាង​ដើរ​ក៏​មាន​ដែរ​ព្រោះ​បង​ស្រី​បែក​ទៅ​រៀន​នៅ​បាត់ដំបង។

ខ្ញុំ​បាទ​និង​ព្រះសង្ឃគ្រប់​ព្រះអង្គ​ចង់​យំ​តាម​ពេលឃើញ​ទឹកភ្នែក​ស្រី​និច្ច​ព្រោះរំភើប​និង​អាណិត​ប្អូន​ស្រី​ដែល​ចង់​រៀន​តែ​ខ្វះលទ្ធភាពទើប​ខាង សមាគមជូនថវិកានិ​ងប៊ិកសៀវភៅប្អូនបន្តិច​បន្តួច​ដើម្បី​លើកទឹកចិត្តប្អូនឲ្យតស៊ូរៀន​ខំប្រឹង​ដើរទៅមុខទៀត។បងប្អូនអាច​ជួយឧបត្ថម្ភប្អូនស្​រីបានតាមរយៈ ទូរស័ព្ទពីរខ្សែ:093585356/077237168។

អត្ថបទសរសេរដោយ៖ សោម សីណា

SHARE