សម្ដេច​ ថា​កម្ពុជា​មិន​មែន​គោលដៅ​វាយ​ប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឡើយ

134

សម្ដេច​តេជោ ហ៊ុន សែន ​បាន​និយាយ​កាល​ពី​ព្រឹកមិញ​ថា​​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​ជា​គោលដៅ​វាយ​ប្រហារ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឡើយ។

និយាយ​ក្នុង​មហាសន្និបាត វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ សម្ដេច​តេ​ជោ ហ៊ុន សែន ​សង្ឃឹម​ថា​ពិភព​លោក​នឹង​វិល​ទៅ​រក​ភាព​ស្ងប់ស្ងាត់​វិញ ​បើ​ទោះ​ជា​មាន​ការ​គំរាមគំហែង​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េ​ខាង​ជើង​ក៏​ដោយ។

នាយក​រដ្ឋ​មន្ត្រី​ខាងលើ​បន្ដ​ថា​កម្ពុជា​ជា​ប្រទេស​តូច​មួយ ​ដូច្នេះ​សង្ឃឹម​ថា​មិនមែន​ជា​គោលដៅ​វាយ​ប្រហារ របស់​នុយក្លេអ៊ែរ កូរ៉េខាងជើង ឬ​ភាវ​រកម្ម​អី​នោះ​ទេ៕

អត្ថបទ៖ សរសេរដោយ សោម សីណា