សម្ដេច​តេជោ ​ប្រកាស​ឱ្យ​អ្នក​ធំ​ដែល​បើក​កន្លែង​ជល់​មាន់ ​ប្រគល់​ខ្លួន​ភ្លាម

159

ក្រោយ​ពី​មាន​ការ​បង្គ្រាប​កន្លែង​ជល់​មាន់​ធំ​មួយ​នៅ​អរិយក្សត្រ​កាល​ពី​ម្សិលមិញ ​ពេល​នេះ​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ម្ចាស់​ដែល​បើក​កន្លែង​ជល់​មាន់​នេះ​ចេញ​មុខ​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់​ភ្លាម ​បើ​មិន​ចង់​ធ្ងន់ធ្ងរ។

មនុស្ស​ប្រមាណ​ជា​១៥០​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​ខណៈ​ពួកគេ​កំពុង​លេងល្បែង​ភ្នាល់​ជល់​មាន់ ​នៅក្នុង​ដី​ឡូដ៍​ដ៏​ធំ​មួយ ​នៅ​ក្នុង​ស្រុក​ល្វាឯម​ទឹកដី​ខេត្ត​កណ្តាល​។ ​សមត្ថកិច្ច​ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង ​បាន​រឹបអូស​រថយន្ត​ចំនួន​៥០​គ្រឿង ​និង​ម៉ូតូ​ប្រមាណ​២០០​គ្រឿង ​រួមទាំង​មាន់​ជល់​ជាច្រើន​ទៀត​ផង​។ ​ក្នុង​ចំណោម​រថយន្ត​រ​បស់​អ្នក​ញៀន​ល្បែង​ជល់​មាន់​ដែល​ភ្នាល់​ប្រាក់​រាប់​ពាន់​ដុល្លារ​នោះ ​ត្រូវគេ​សង្កេត​ឃើញ​ថា ​មាន​ម្ចាស់​ជា​មន្ត្រី​រាជការ​ស៊ីវិល ​ប្រជាពលរដ្ឋ​និង​ជា​ម​ន្ត្រី​យោធា​ផង​ដែរ​។

ដោយសារ​តែ​កន្លែង​នេះ​មាន​ខ្នង​ក្រាស់​ទើប​បាន​ជា​សមត្ថភាព​ហាក់​មិន​ចង់​បង្ហាញ​មុខ​ឡើយ ប៉ុន្តែ​ជាក់​ស្ដែង​ទៅ សម្ដេច ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ហើយ​ថា​បើ​ម្ចាស់​កន្លែង​ជល់​មាន់​នេះ ​ទោះ​ជា​ធំ​ប៉ុណ្ណា​ក៏​ដោយ ក៏​ត្រូវ​ចូល​ខ្លួន​មក​ដោះស្រាយ​ដែរ។ ប្រសិន​បើ​មិន​បង្ហាញ​ខ្លួន​ទេ ​នោះ​សមត្ថភាព​នឹង​តាម​ចាប់​ដល់​ទី​បញ្ចប់៕

អត្ថបទសរសេរដោយ៖ សោម សីណា