ពេជ្រ ​១​ដុំ​នេះ​ដែល​បង្ក​ឱ្យ​សង្គ្រាម​ស៊ីវិល​ជាង​ ១០​ឆ្នាំ ​ដាក់​លក់​តម្លៃ​ជាង​ ៦​លាន​ដុល្លារ

279

ពេជ្រ​១​ដុំ ​ដែល​មាន​ទំហំ ៧០៩​ ការ៉ាត់ ​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង​៦​លាន​ដុល្លារ​អាមេរិក ​នៅ​ទីក្រុង New York ​សហរដ្ឋ​អាមេរិក។

ដុំ​ពេជ្រ​ដ៏​ធំ​មួយ​នេះ ​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​សៀរ៉ាឡេអូន ​ហើយ​វា​ជា​ដុំ​ពេជ្រ​ធំ​លំដាប់​ទី​១៤​នៅ​លើ​ពិភព​លោក​នេះ។ រដ្ឋាភិបាល​ប្រទេស​សៀរ៉ាឡេអូន នឹង​យក​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ដេញ​ថ្លៃ​ពេជ្រ​របស់​គេ​ទៅ​ផ្គត់ផ្គង់​សម្រាប់​គម្រោង​អភិវឌ្ឍ​ក្នុង​ប្រទេស។

ចំណូល​ជាង​ពាក់កណ្តាល​ដែលបាន​មកពីការ​លក់ពេជ្រ​នឹង​ត្រូវ​យក​ទៅ​ទំនុកបំរុង​ក្នុង​គម្រោង​ទឹក​ស្អាត, ប្រព័ន្ធ​អគ្គិសនី, ការអប់រំ​ និងសុខភាព​ ហើយ​ជាពិសេស​នៅ​ក្នុង​ភូមិ​មួយ​ស្ថិត​ក្នុង​តំបន់​កូណូ (Kono) ​ភាគខាងកើត​ប្រទេស​សៀរ៉ាឡេសអូន ​ជាទីតាំង​ដែល​ពេជ្រ​នោះ​ត្រូវ​បាន​គេ​រក​ឃើញ។

ដុំពេជ្រ​ខាង​លើ​បាន​បង្កឲ្យ​មាន​សង្គ្រាមស៊ីវិល​អស់​រយៈ​ពេល​១០ឆ្នាំ​នៅ​ក្នុង​ប្រទេស​សៀរ៉ាឡេអូន​ដែល​នៅ​ពេល​នោះ​ក្រុមឧទ្ទាម​បាន​បង្ខំ​ឲ្យ​ពលរដ្ឋស៊ីវិល​ជីក​រក​ពេជ្រ​ ហើយ​យក​ចំណូល​ពី​ការ​លក់​ពេជ្រ​ទាំងនោះ​ទៅ​ទិញ​អាវុធ​ជា​ច្រើន៕

អត្ថបទ៖ សរសេរដោយ សោម សីណា

SHARE